Home » Uncategorized » ចំនុចពិសេសៗមួយចំនួនដែលអ្នកគួរប្រព្រឹត្ត……….

ចំនុចពិសេសៗមួយចំនួនដែលអ្នកគួរប្រព្រឹត្ត……….


ចំនុចពិសេសៗមួយចំនួនដែលអ្នកគួរ ប្រព្រឹត្ត ដើម្បីក្លាយ

ជាមិត្តប្រុសដែលល្អក្នុងក្រសែភ្នែករបស់មនុស្សស្រីដែលអ្នកស្រលាញ់

វាពិតជាពិបាកណាស់ក្នុងការធ្វើបំពេញចិត្តមនុស្សម្នាក់ៗ ប៉ុន្តែទោះជាយ៉ាងណា​យើង ត្រូវ​ តែ ធ្វើព្រោះនាងជាមនុស្សដែលយើងស្រលាញ់។ ចំនុចមួយចំនួនខាងក្រោមនេះ ប្រហែល ជាមិនមែនជារូបមន្តពិសេសដើម្បីធ្វើឲ្យនារីចូលចិត្តនោះទេ។ វាគ្រាន់តែជាចំនុចមួយចំនួន ដែល មនុស្សប្រុសមួយចំនួនបានមើលរំលង ឬគិតថាវាមិនសំខាន់។ នៅអត្ថបទក្រោយយើង នឹង បង្ហាញ អំពីចំនុចដែលមិនគួប្រព្រឹត្តវិញម្តង។  សូមកុំភ្លេចតាមដានបន្តទៀតណា?

        ១. ជា មនុស្ស សុភាព រៀបសារ ដោយ មាន ការ យក ចិត្ត ទុក ដាក់ និង ជា មនុស្ស ដែល ប៉ិន កំប៉្លុក កំប៉្លែង​ ព្រោះ ថា ស្រីៗ តែង តែ ត្រូវ ការ ការសើច សប្បាយ ផង ដែរ។

          ២. កុំ ព្យាយាម យក ចិត្ត មនុស្ស ស្រី ដែល ជា មិត្ត ស្រី របស់ យើង ខ្លាំង ពេក ព្រោះ ថា ស្រីៗ​ មិន​ចូល​ ចិត្ត ឬ គេ នឹង ​គិត ថា វា គ្រាន់ តែ ជា សំ​បក ក្រៅ តែ​ប៉ុណ្ណោះ ។​ វា មិនមែន ជា ការ​ ពិត ដែល ចេញ ពី បេះដូង នោះ ទទេ ។ ប៉ុន្តែមានមនុស្សស្រីមួយចំនួន ក៏ចង់បានឲ្យអ្នកយកព្យាយាម យកចិត្ត នាង បន្តិចប្តួចដែរ តែមិនជ្រុលពេកនោះទេ។

          ៣.​ ប្រសិនបើនៅពេលដែលនាងគិតថាអ្នកកំពុងតែកុហកនាងឬគិតថាអ្នកកំពុង​តែ​មាន​​​អ្នកថ្មីនោះ សូមអ្នកចាប់ផ្តើមរំលឹកនាង អំពីក្តីស្រលាញ់ ដ៏ធំធេង ដែលអ្នកមានចំពោះនាង។ ធ្វើ​អ្វីៗដែលមើលទៅគួរឲ្យស្រលាញ់ និងល្អៗឲ្យបានច្រើដើម្បីបង្ហាញថានាងពិតជាមានន័យ​ខ្លាំង​ចំពោះអ្នក។

៤.​  គួរ​ តែ ឲ្យ​ នាង លេង សក់ របស់ អ្នក ទោះ បី​ ជា​នាង នឹង ធ្វើ ឲ្យ សក់ របស់ អ្នក មាន ភាព រ​ញ៉េរ​ញ៉ៃ។ កុំ ធ្វើ ដូច ជា មាន រឿង ធំ គ្រាន់ តែ នាង លេង សក់ របស់ អ្នក ប៉ុណ្ណឹង បើ មិន ដូច្នេះ​ ទេ ប្រាកដ ណាស់ ថា នាង នឹង មាន អារម្មណ៍ មិន ល្អ ចំពោះ អ្នក មិន ខាន។ នាង នឹង មាន អារម្មណ៍ ថា នាង នឹង មាន ហ៊ាន ប៉ះសក់ របស់ អ្នក ទៀត ទេ ឬ​នាង នឹង មាន អារម្មណ៍ ថា មិន មាន សេចក្តី សុខ ទេ​ពេល នៅ​ក្បែរ អ្នក។ ខ្ញុំ​ជឿថា អ្នកពិត​ជាមិន​ចង់ឲ្យ​នាង​គិត ​បែប នេះ ទេ មែនទេ?

៥.​ សូមស្តាប់នូវបទចម្រៀង​របស់នាង​សិនមុន​ពេលដែល​អ្នកសម្រេច​ចិត្តថា​មិនចូល ចិត្តនោះទេ ទោះបីថារឿងនោះអ្នកមិន ដែលបានយក ចិត្តទុក ដាក់ ពីមុនមកក៏ដោយ។ នៅពេល បន្តបន្ទាប់ប្រសិនបើអ្នកនៅតែមិនអាចចូលចិត្ត ឬមិនអាចសម្របបាន សូមព្យាយាម​ប្រាប់​នាង ដោយកាយវិកា និងពាក្យសម្តី ទន់ភ្លន់ជាសុភាពបុរសថាលោកមានចំរៀងជាច្រើន ដែលគួរ​ឲ្យ​ ចាប់អារម្មណ៍ជាងនេះទៀត។

៦. មិនត្រូវចាប់អារម្មណ៍ខ្លាំងជាមួយរឿងពីអតីតកាលរបស់នាងពេកទេ។ គួរតែយក ចិត្ត ទុកដាក់ជាមួយរឿងរ៉ាវនាពេលបច្ចុប្បន្ន ជារឿងដែល សំខាន់ វិញព្រោះថាពេលនេះនាងជា របស់អ្នក។

៧. ជ្រើសរើសពាក្យសម្តីរបស់អ្នកសម្រាប់និយាយ។ មិនត្រូវប្រើពាក្យដដែលៗដូជា អូនស្អាត ឬអូនជាមនុស្សដែលទាក់ទាញនោះទេ។ អ្នកត្រូវចេះ បញ្ចូល គ្នា្ននៅពាក្យ​សម្តីរបស់​អ្នក។​ យកល្អគួរតែចេះលើកដាក់ និងប្រើពាក្យ​សម្តីលើកសរសើចំពោះ​រឿងរ៉ាវផ្សេងៗដែល​មិន​សម្តៅតែទៅលើរូប សម្ភស្សរបស់ នាង នោះ ទេ ត្រូវមើលទៅលើកិច្ចការ​ដែលនាងធ្វើ​ប្រចាំ​ថ្ងៃ និងស្នាដៃនានាដែលនាងបានសម្រេចវាល្អជាង។

៨. ត្រូវប្រាកដច្បាស់ថាអ្នកបាននិយាយជាមួយនាងរាល់ថ្ងៃទោះបីតិចក្តីច្រើនក្តី។​ វាមិន ប្រកាន់ទេទោះបីជាសារ ឬការហៅតាមទូស័ព្ទក្តី។ ត្រូធ្វើយ៉ាង ណាឲ្យនាងបានដឹងថាអ្នកបាន យកចិត្តទុកដាក់ជាមួយនាង បារម្មណ៏អំពីនាង និងស្រលាញ់នាង។

៩. កុំធ្វើចារិកហួសហេតុពេក។ គួរតែអនុញ្ញាតឲ្យនាងបាននិយាយលេង ជាមួយនិង មនុស្សផ្សេង។ កុំបារម្មណ៍គ្រប់ពេលថានាងនិងចែកផ្លូវជាមួយអ្នកប្រសិន បើនាងទៅនិយាយ ជាមួយអ្នកផ្សេងនោះ។ កុំសង្យ័យគ្រប់ពេលថានាងបានផិតក្បត់។ សូមស្រលាញ់នាងឲ្យ បាន ច្រើនតាមតែអ្នកអាច ប្រព្រិត្តដាក់នាងនូវភាពត្រឹមត្រូវ និងដោយការគោរពគ្រប់​ពេលវេលា​ ។

១០. សូមព្យាយាមសម្របខ្លួនអ្នកទៅក្នុងចំណោមមិត្តភក្តីរបស់នាងដោយភាពរាក់ទាក់ ប៉ុន្តែមិនត្រូវធ្វើជាមនុស្ស ចែចង់ឬឲ្យ គេចាប់អារម្មណ៍ ក្នុង ចំណោម នោះ ទេ។ មិត្តស្រីរបស់ អ្នក ងាយទទួលការឈឺចាប់ខ្លាំងណាស់ត្រង់ចនុចនេះ។ សូមកុំឈ្លោះប្រកែកជា​មួយមិត្តរបស់​នាង។ ព្យាយាមបង្កើត ទំនាក់ ទំនង នេះឲ្យបានល្អដើម្បីឲ្យមិត្តភក្តីរបស់នាងដឹងថានាងជា មនុស្ស​សំណាងណាស់ដែលមានអ្នកជាមិត្តប្រុស ហើយពួកគេនឹងកាន់តែជួយជំរុញនាង ឲ្យគិត តែអំពី អ្នកតែម្នាក់ប៉ុណ្ណោះ។

១១. លើកទូរសព័្ទរបស់នាង ហើយមិនត្រូវរអ៊ូរទាំទេប្រសិនបើនាងទូរសព្ទ័មកដាស់។

១២. កុំផ្គូរផ្គងអ្នកផ្សេងឲ្យនាង។ នាងស្រលាញ់អ្នក មែនឬមិនមែន? បើមែនគឺថា​នាង​ស្រលាញ់ដោយសារអ្នកជាអ្នកនោះឯង។

១២. នៅពេលនាងនិយាយជាមួយអ្នកសូមយកចិត្តទុកដាក់ដោយការសម្លឹងទៅកែវ ភ្នែក​ដ៏​ស្រទន់របស់នាង កុំងាកទៅណាផ្សេង។ បើមិនដូច្នេះ ទេបាន ន័យថា អ្នក មិនចាប់ អារ ម្មណ៍ស្តាប់នាងទេ ជាបិសេសសូមកុំមើលទៅស្រីផ្សេងដែលដើរកាត់មុខឬក្បែរ ពីព្រោះថាវា ជាការមិនគោរពនាង ជាសង្សា ដែលនៅក្បែរ។

១៣. សូមកុំជូនកាដូជាលុយកាក់ នៅក្នុងថ្ងៃខួបកំណើតរបស់នាងគឺសូមជូនកាដូ ដែល ពិតប្រាកដែលចេញអំពីចិត្តរបស់ អ្នកហើយជាកាដូពិត មួយ ធ្វើ ដូច្នេះ បានន័យថាអ្នកមិនគិតនាងដូចជានារីរកស៊ីផ្លូវភេទនោះទេ។

១៤. ជូនផ្កាដល់នាងនៅគ្រប់ឳកាស

១៥. កុំសម្លឹងទៅតែទ្រូងរបស់នាងនៅពេលអ្នកនិយាយជាមួយនាង

Wish you guy success with it! DK

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s