Home » Uncategorized » តើ ទម្រង់ 5Ws និង1H មានសារៈសំខាន់អ្វីខ្លះសម្រាប់យើង?

តើ ទម្រង់ 5Ws និង1H មានសារៈសំខាន់អ្វីខ្លះសម្រាប់យើង?


តើ 5ws and 1H មានសារៈសំខាន់អ្វីខ្លះសម្រាប់យើង?

ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញថាតើទម្រង់សំណួរ 5Ws និង 1H មានសារៈ​សំខាន់​អ្វីខ្លះ? ហេតុអ្វីបានជាយើងចាំបាច់ប្រើវា? តើយើងត្រូវប្រើវានៅពេលណា?

១. តើអ្វីទៅជាទម្រង់ 5Ws និង 1H?

    ទម្រង់ 5Ws និង 1H គឺជាមធ្យោបាយមួយសម្រាប់ឲ្យយើងអាចមានភាពងាយស្រួលក្នុងការ​បង្ហាញពី​​​​អ្វីមួយដល់អ្នកអាន។ ម្យ៉ាងទៀតវាមានភាពងាយក្នុងការធ្វើឲ្យអត្ថរបស់យើងវា ខ្លី ខ្លឹម និងមានន័យ (Short, Sharp, and Sweet)។​ ជាងនេះទៅទៀត យើងអាចនិយាយបានថា  ទម្រង់ 5Ws and 1H គឺជាផែនទីដើម្បីបង្ហាញអំពីទីកន្លែង ឬព្រឹត្តិការណ៍មួយឲ្យមនុស្សទូទៅងាយយល់ និង ចាប់បានអំពីអត្ថន័យដែលយើងចង់ប្រាប់ទៅពួកគេ។

២. តើទម្រង់ 5Ws and 1H មានអ្វីខ្លះ? តើយើងប្រើវាយ៉ាងដូចម្តេច?

    ក. What ?  យើងអាចសួរបានច្រើនយ៉ាងដូចជា៖ តើអ្វីដែលបានកើតឡើង? តើអ្វីដែល​បង្ករ​ឲ្យរឿងនេះកើតឡើង?

    ខ.​ Where?  យើងអាចសួរបានដូចជា៖ តើអ្វីរឿងនោះកើតឡើងនៅឯណាដែរ?

    គ. When? ​យើងអាចសួរបានដូចជា៖ តើរឿងនោះបានកើតឡើងនៅពេលណាដែរ?

    ឃ. Who? យើងអាចសួរបានច្រើនយ៉ាងដូចជា៖ តើអ្នកណាជាអ្នកប្រព្រឹត្ត ឬជាអ្នក​បង្ករ​ឡើង? តើអ្នកណាខ្លះទទួលរងគ្រោះថ្នាក់ខ្លះនៅក្នុងព្រឹត្តការណ៍នេះ?

    ង. Why? យើងអាចសួរបានដូចជា៖ តើហេតុអ្វីដែលបណ្តាលឲ្យរឿងនេះកើតឡើង?

    ច. How? យើងអាចសួរបានដូចជា៖ តើរឿងនេះបានកើតឡើងយ៉ាងដូចម្តេចដែរ?

    ជាទូទៅ​ នៅក្នុងការសរសេរអ្ថបទ ឬការធ្វើបទបង្ហាញនានា យើងចាំបាច់ត្រូវតែ​ប្រើទម្រង់​5Ws និង1H នេះដើម្បីធ្វើឲ្យអត្ថទរបស់យើង និងបទបង្ហាញរបស់យើងមានន័យពេញលេញ​ និងងាយ​យល់។ និយាយរួមមក 5Ws និង1H មានតួនាទីក្នុងការធ្វើឲ្យអត្ថបទ​យើងមាន​ន័យ​គ្រប់គ្រាន់ ងាយយល់ និងងាយសរសេរ។  DK Khmer Hearty

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s